កុមារនៅប្រទេសផ្សេងៗនៅលើពិភពលោកបានចាប់ផ្តើមរៀនសសេរកូដ ចុះកូនលោករបស់អ្នកវិញ?

សូមទំនាក់ទំនងមក

012 931 912

096 74 68 407

នៅឆាមភៀនខូដឌ័រ យើងបង្រៀនកូនសិស្ស
ពីអាយុ ៦ឆ្នាំឡើងទៅអំពី

សរសេរកូដបញ្ជា Robot

រចនា និង​ព្រីនរូបភាព 3D

សរសេរកូដបញ្ជា Drone

រៀនភាសាកំុព្យូទ័រផ្សេងៗដូចជា Python, HTML, CSS, SQL និង JavaScript ជាដើម​

សរសេរកូដបង្កើតកុំព្យូទ័រហ្គេម និងគំនូរជីវចល​

Makey Makey

បង្កើតកម្មវិធីសម្រាប់ iPhone និង Android​ Phone

បង្កើត Robot ដោយប្រើប្រាស់ Micro:bit

បង្កើតរូបភាពឌីជីថល

បង្កើត Robot ដោយប្រើប្រាស់ Arduino

អត្ថប្រយោជន៏នៃការរៀនសរសេរកូដពីវ័យក្មេង

1

បណ្តុះភាពជឿជាក់លើខ្លួនឯង

នៅពេលដែលក្មេងអាចបង្កើតអ្វីមួយបានដោយខ្លួនឯង ពួកគេនឹងសប្បាយចិត្តខ្លាំងណាស់ហើយនឹងចាប់ផ្តើមជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងជាងមុន។

2

បណ្តុះគំនិតក្នុងការបង្កើតថ្មី​

ក្មេងៗមានភាពស្រមើស្រមៃនិងគំនិតបង្កើតថ្មីល្អៗជាច្រើន ប៉ុន្តែជាទូទៅពួកគេមិនមានឧកាសបញ្ចេញគំនិតទាំងនោះទេ។ កម្មវិធីបង្រៀនសរសេរកូដរបស់ពួកយើងគឺរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យកូនសិស្សរបស់យើងមានឱកាសបង្ហាញគំនិងបង្កើតថ្មីរបស់ពួកគេតាមរយះការសរសេរកូដបង្កើតគំនូរជីវចល ឬកម្មវិធីទូរស័ព្ទ ឬបង្កើតកូន Robot ជាដើម។

3

បង្កើតទំលាប់ល្អសម្រាប់ក្មេងៗ

រៀនសរសេរកូដធ្វើឱ្យក្មេងមានភាពអំនត់អត់ធ្មត់ក្នុងការធ្វើការងារកសរសេរកូដដើម្បីបង្កើតProject នីមួយៗគឺតែងតែមាន កំហុសខ្លះៗក្នុងការសរសេរលើកដំបូង ប៉ុន្តែក្មេងៗគាត់នឹងព្យាយាមកែកំហុសក្នុងការសរសេរកូដទាំងអស់នោះ ទោះបីជាចំណាយពេលយូរក៏ដោយ នេះគឺដោយសារតែ ពេលដែលកូដពួកគេសរសេរវាដំណើរការមិនត្រឹមត្រូវ ពួកគេនឹងមានការងឿងឆ្ងល់ជាខ្លាំង ហើយជាអំណោយផលពីកំណើតរបស់ក្មេងៗ ពេលដែលពួកគេមានការងឿងឆ្ងល់ពីអ្វីមួយ ក្មេងៗនឺងមិនដើរចេញពីការងារនោះដោយមិនបានចម្លើយនោះទេ ហើយម្យ៉ាងទៀត ក្មេងៗគាត់តែងតែចង់ឃើញលទ្ធផលសម្រេចនៃការសរសេរកូដរបស់ពួកគេ ហេតុផលទាំង ពីរខាងលើនេះធ្វើអោយក្មេងៗខំប្រឹងព្យាយាមកែកំហុសក្នុងការសរសេរកូដរបស់គាត់។

ការស្វែងរកដំណោះស្រាយដោយខ្លួនឯង គឺជាទម្លាប់ល្អមួយទៀតដែលក្មេងៗទទួលយកបានតាមរយៈកម្មវិធីសរសេរកូដ ភាពខុសប្លែកនៃមុខវិជ្ជាសរសេរកូដប្រៀបធៀបទៅនឹងមុខវិជ្ជាដ៏ទៃដូចជាមុខវិជ្ជាគណិតវិទ្យា ឬជីវវិទ្យាគឺនៅត្រង់ថាក្នុងការសរសេរកូដ ក្មេងៗគឺអាចធ្វើតេសកូដរបស់គាត់ដោយខ្លួនឯង ដើម្បីដឹងថាលើកូដនោះមានកំហុសនៅត្រង់ណាខ្លះ។ ហេតុនេះ ក្មេងៗអាចសាកល្បងកែរតម្រូវកូដនោះម្តងហើយម្តងទៀតដោយខ្លួនឯងរហូតដល់ត្រូវ។​ ដូច្នេះ កម្មវិធីសរសេរកូដនេះ គឺបង្រៀនក្មេងឱ្យមានទម្លាប់រកដំណោះស្រាយបញ្ហាដោយខ្លួនឯង។

ជាងនេះទៅទៀត កម្មវិធីសរសេរកូដនេះគឺបង្រៀនក្មេងៗឱ្យមានទម្លាប់ជ្រើសរើសយកវិធីសាស្ត្រ ដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា។ នេះគឺដោយសារការសរសេរកូដជាទូទៅគឺមានវិធីសាស្ត្រច្រើនយ៉ាង ហើយយើងតែងតែឱ្យកូនសិស្សធ្វើការប្រៀបធៀបវិធីសាស្ត្រនីមួយៗ ថាតើវិធីសាស្ត្រណាដែលចំណាយពេលតិចជាងគេ ហើយបានលទ្ធផលល្អដូចវិធីសាស្ត្រផ្សេងៗដែរ។

jason-leung
4

ការគិតតាមបែបកុំព្យូទ័រ

កុំព្យូទ័រដោះស្រាយបញ្ហាដោយបំបែកបញ្ហាធំទៅជាបញ្ហាតូចៗជាច្រើន ហើយដោះស្រាយបញ្ហាតូចៗនោះមួយជំហានម្តងៗ។ ដូច្នេះក្នុងការរៀនសរសេរកូដនេះ ក្មេងៗនឹងមានទម្លាប់ក្នុងការដោះស្រាយបញ្ហាជាជំហ៊ានៗ ហើយរៀបផែនការថាតើជំហ៊ានមួយណាត្រូវដោះស្រាយមុន​ជំហ៊ានមួយណាត្រូវដោះស្រាយក្រោយ។

5

ឱកាសការងារ

ក្មេងៗនៅក្នុងសតវ្សតទី២១​ នេះនឹងត្រូវតែមានចំនេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បី ឱ្យពួកគេមានការងារល្អ​ធ្វើនៅថ្ងៃមុខ។ មិនចេះបច្ចេកវិទ្យាសោះនឹងប្រៀបដូចជា មិនចេះភាសារអង់គ្លេសអញ្ចឹងដែរ។ អ្នកសរសេរកូដអាជីព ជាទូទៅមានប្រាក់បៀវត្សខ្ពស់ បំផុតនៅប្រទេសអភិវឌ្ឍន៍ ដូចជាអាមេរិក អូស្រ្តាលី ឬអង់គ្លេស ។

តាមរយៈ Code.org នៅប្រទេសអាមេរិកនឹងមានការខ្វះខាតអ្នកជំនាញសរសេរកូដដល់ទៅ 1លាននាក់ ដូចគ្នានេះដែរ នៅទ្វីបអុឺរ៉ុបនឹងមានការខ្វះខាតក្នុងការសរសេរកូដទៅដល់ជាង 8សែននាក់។

នោះគឺដោយសារបច្ចេកវិទ្យាបានរីកចម្រើនជាខ្លាំង ប៉ុន្តែមិនមានសាលាគ្រប់គ្រាន់ដើម្បីបង្រៀនសរសេរកូដ។ នេះគឹជាឱកាសដ៏ល្អបំផុតសម្រាប់កូនក្មេងខ្មែរយើងដែល ChampionCoders បាននាំកម្មវិធី Coding នេះពីប្រទេស Australia។

ហេតុអ្វីជ្រើសរើសរៀនសរសេរកូដជាមួយ
"ឆាមភៀនខូដឌ័រ" ?

ក្រុម “ ឆាមភៀនខូដឌ័រ” របស់ពូកយើង បានធ្វើការសហការជាមួយក្រុមគ្រូបង្រៀនសរសេរកូដនៅប្រទេសអូស្ត្រាលី ដើម្បីរៀបចំកម្មវិធីសរសេរកូដ សំរាប់កូនសិស្សខ្មែរយើ់ង។

កម្មវិធីនេះបានរៀបចំឡើងដោយផ្តោតសំខាន់មិនត្រឹមតែអោយកូនសិស្សមានគ្រិះរឹងមាំក្នុងការសរសេរកូដនោះទេ តែថែមទាំង អោយគាត់ហ៊ានបញ្ចេញគំនិតខ្លួនឯង មានចំនង់ក្នុងការបង្កើតអី្វថ្មី ហើយចេះធ្វើការសហការគ្នា។

យើងចាត់ទុកសិស្សនីមួយៗ សំខាន់ដូចៗគ្នា ហើយជាពិសេស ដើម្បីអោយសិស្សមានការយល់ដិតដល់ យើងកំណត់ចំនួនសិស្សនៅក្នុងថ្នាក់មិនអោយលើសពី ២០ នាក់ ហើយថែមទាំងមានគ្រូបង្រៀន ២នាក់ក្នុងថ្នាក់នីមួយ ថែមទៀតផង។

ពេលបញ្ជប់វគ្តសិក្សានិមួយៗ សិស្សនិងទទួលបានវិញ្ញាប័ន្តបត្រ័សិក្សាពីឆាមភៀនខូដឌ័រ។

ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី។

Future of Coding

Coding is the language of the future.
Coding as a career option is in high demand currently and in the future due to the growth of the digital world.

Is coding a useful qualification?

Put simply, yes. As computers become part of everyday life, it makes sense that companies are coming to rely on their own in-house computer programmers. A 2015 study found there were as many as seven million job openings in the US that required coding skills and that coding jobs are growing in number around 12% faster than the market average. This isn’t a trend that’s going away.

Based on the study report issued by the Bureau of Labour of the United States, by 2020, there will be a shortage of around 1 million coders just in the USA.

Based on CodersDojo Europe Press, The European Commission is worried that as many as 825,000 digital jobs may be unfilled in the EU by 2020 as employees are unable to find workers who possess the right skills

But isn’t coding just for the technology sector?

Not anymore. It’s estimated that around half of all job openings for coders are in non-tech industries, including finance, manufacturing and healthcare. If you think about it, every company that uses computers, needs someone to instruct those computers.

Our Classes

At Champion Coders, we run weekend coding classes as well as weekday summer classes.

Weekend classes

Duration: 10 weeks per term, 1.5 hours per day (every Saturday or Sunday)

Summer and Winter Classes

Duration: 4 weeks per term, 3 days per week, 2 hours per day.

Weekday Classes

Currently, we do not have weekday classes. However, we are planning to start it in the near future.

Private Tutoring

Want your kids to join us but you find it is too far to travel to us?
We can arrange for a private tutoring for you at your nearest location or even at the convenience of your own home.
Condition:  we only offer private tutoring for group of  4 students or more

Contact us now for more detail.
phone: 012 931 912 / 096 74 68 407
email: info@championcoders.com
www.championcoders.com

បញ្ចុះតម្លៃពិសេសសម្រាប់វគ្គចុងសប្តាហ៍

បញ្ចុះតំលៃ 20% រាល់ការចុះឈ្មោះជាក្រុមចាប់ពី៥នាក់ឡេីងទៅ

បញ្ចុះតម្លៃ ៥% សម្រាប់ការចុះឈ្មោះ១សប្តាហ៍មុន

បញ្ចុះតម្លៃ ១០% សម្រាប់សិស្សនារី

បញ្ចុះតម្លៃ ១០% សម្រាប់ការចុះឈ្មោះ២ វគ្គ ជាមុន

បញ្ចុះតម្លៃ ២០% សម្រាប់ការចុះឈ្មោះ៤វគ្គជាមុន

 

លក្ខខណ្ឌដើម្បីទទួលការចុះថ្លៃខាងលើ 

                      1-លោកអ្នកអាចជ្រើសរើសបានតែការចុះថ្លៃមួយក្នុងចំណោមការចុះថ្លៃទាំងអស់។

                     2-លោកអ្នកត្រូវធ្វើការចុះឈ្មោះនិងបង់ថ្លៃសិក្សាយ៉ាងហោចណាស់១សប្តាហ៍មុនពេលវគ្គថ្មីចាប់ផ្តើម។

                     3-ការចុះថ្លៃខាងលើនឹងមិនមានសុពលភាពទៀតទេបើសិនជាហួសពេលកំណត់ចុះថ្លៃ។ ឧទា: ករណីលោកអ្នកធ្វេីការចុះឈ្មោះយឺតយ៉ាវជាដើម។

                     4-Champions Coders រក្សាសិទ្ធធ្វើការកែរប្រែ Promotion ខាងលើដោយមិនជូនដំណឹងជាមុន។

                     5-ការចុះថ្លៃខាងលើគឺសំរាប់សិស្សថ្មីក៏ដូចជាសិស្សចាស់។

សហការជាដៃគូរ

 

 

ឆាមភៀនខូដឌ័ររីករាយនឹងសហការជាមួយដៃគូរផ្សងៗដើម្បីរៀបចំកម្មវិធីសរសេរកូតទៅ

តាមតំរូវការរបស់សាលាឬអង្គភាពរបស់លោកអ្នក។

យើងទទួលរៀបចំកម្មវិធីសំរាប់ពេលវិស្សមកាលរយះពេល ១ខែ ក៏ដូចជា CodeCamp រយះពេល១ថ្ងៃ ៣ថ្ងៃ ឬ ១សប្តាហ៍។

សូមទាក់ទងមក 012 931 912/096 74 68 407 or Email:info@championcoders.com សំរាប់ពត៍មានលំអិត។

FAQs

ការសរសេរកូដគឺជាការសរសេរពាក្យបញ្ជាទៅកាន់កុំព្យូទ័រ ដើម្បីបង្កើតកម្មវិធីកុំព្យូទ័រផ្សេងៗ ដូចជា៖ បង្កើតកុំព្យូទ័រហ្គេម កម្មវិធីទូរស័ព្ទ iphone និង Andriod phone រឺពាក្យបញ្ជា Robot និង Drone ជាដើម។

ចាប់ពី 6 ឆ្នាំឡើងទៅគឺអាចសរសេរកូដបានហើយ ប៉ុន្តែត្រូវយល់ភាសារខ្មែរ និងអង់គ្លស ហើយអាចចេះកុំព្យូទ័រ បន្តិចបន្តួចប៉ុណ្នោះ។

អត់ទេ​​សំរាប់កម្មវិធីរបស់យើង គឺរៀបចំអោយមានសកម្មភាពជាច្រើននៅក្នុងថ្នាក់​ ក៏ដូចជាមានបញ្ចូលកម្មវិធីកុំព្យូទ័រជាច្រើនដែលក្មេងចូលចិត្ត។

យើងបង្រៀនក្មេងបង្កើតគំនូរជីវចល បង្កើតកុំព្យូរទ័រហ្គេម បង្កើតកម្មវិធីសម្រាប់ទូរស័ព្ទ បង្កើតរូបភាពឌីជីថល រៀនបញ្ជា Drone និងRobot ដោយប្រើកូដ និងរៀនបង្កើតរូបភាព 3D ហើយនិងរៀនប្រើប្រាស់ម៉ាស៊ីន 3D ផងដែរ។ យើងខ្ញុំក៏មានបង្រៀន Text based programming ដូចជា Python, Java, HTML, CSS, SQL, etc.

កម្មវិធីសរសេរកូដរបស់យើង គឺរៀបចំឡើងមិនត្រឹមតែឱ្យក្មេងមានគ្រឹះរឹងមាំក្នុងការសរសេរកូដនោះទេ គឺថែមទាំងបណ្តុះគំនិតឱ្យក្មេងមានចំណូលចិត្តក្នុងការបង្កើតថ្មី មានភាពជឿជាក់លើខ្លួនឯង ចេះធ្វើបទបង្ហាញពីគម្រោង ចេះសហការជាមួយមិត្តរួមថ្នាក់ដ៏ទៃទៀត ដើម្បីដោះស្រាយបញ្ហាជាក្រុម។

យើងស្ថិតនៅជាន់ទីពីរនៃអគារ LSI ទល់មុខស្ថានីប្រេងឥន្ធនៈ TOTAL លើផ្លូវហាណូយ ជិតផ្សារដីហុយ។

Testimonials.

Under Construction 

ផល ផារី

ស្ថាបនិក, ឆាមភៀនខូដឌ័រ

ទំនាក់ទំនងយើងខ្ញុំ
012 931 912 / 015 931 912

សូមទាក់ទងមក

info@championcoders.com
+855 96 746 8407
+855 12 931 912

អំពីឆាមភៀនខូដឌ័រ

We are Champion Coders (Cambodia) in cooperation with CodingKids (Australia) to teach kids from 6-year-old onward coding.

អាសយដ្ឋាន

នៅជាន់ទីពីរនៃអគារ LSI ទល់មុខស្ថានីប្រេងឥន្ធនៈ TOTAL លើផ្លូវហាណូយ ជិតផ្សារដីហុយ

ប្រព័ន្ធផ្សព្វផ្សាយសង្គម
សូមទាក់ទងមក

info@championcoders.com
+855 96 746 8407
+855 12 931 912

អំពីឆាមភៀនខូដឌ័រ

We are Champion Coders (Cambodia) in cooperation with CodingKids (Australia) to teach kids from 6-year-old onward coding.

អាសយដ្ឋាន

នៅជាន់ទីពីរនៃអគារ LSI ទល់មុខស្ថានីប្រេងឥន្ធនៈ TOTAL លើផ្លូវហាណូយ ជិតផ្សារដីហុយ

ប្រព័ន្ធផ្សព្វផ្សាយសង្គម

Below you will find the CSS for disabling animations on tablet/mobile, enable animation delay on desktop, IE fixes